ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង ធ្វើការជួបប្រជុំជាមួយនិង គណៈប្រតិភូក្រសួងការបរទេសអូស្រ្តាលី DFAT


នៅថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ធ្វើការជួបប្រជុំជាមួយនិង គណៈប្រតិភូក្រសួងការបរទេសអូស្រ្តាលី DFAT ដែលដឹកនាំដោយ លោក David Block លេខាធិការទី១ ស្ថានទូតប្រទេសអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងតំណាង DFAT មកពីប្រទេសអូស្រ្តាលី ទីក្រុងCanberra ។

ការប្រជុំនេះគឺក្រសួងធនធានទឹក និងឧតុនិយម និងប្រទេសអូស្ត្រាលី ខិតខំធ្វើការកសាងនូវកិច្ចសហប្រតិបត្តិការធំៗជា Co-Funding Agency to IAIP and MFF on Integrated Water Resources Management របស់ ADB។

សូមបញ្ជាក់ជូនថាប្រទេសអូស្រ្តាលីកំពុងស្វែងរកច្រកធ្វើការផ្តល់ហិរញ្ញប្បទានជំនួយឥតសំណងលើវិស័យទឹកជា Co-Financier ជាក់ស្តែង ឯកឧត្តម លឹម គានហោ និងADB កំពុងទទួលបានជំនួយពី DFAT អូស្រ្តាលី ២,៥ លានដុល្លារអាមេរិក ដោយគ្មានសំណង សម្រាប់ជា Co-Financier លើគម្រោង IAIP អនុគម្រោង ព្រែកពោធិ៍ ក្នុងខេត្តកំពង់ចាម សម្រាប់ ដំណើរការជា O&M រយៈពេល២ឆ្នាំក្រោយការសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍រួច។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានលើកសំណើរក្នុងពេលកន្លងមកក្នុងអង្គប្រជុំកម្រិតខ្ពស់នៅក្នុងទីក្រុង Canberra ប្រទេសអូស្រ្តាលី ជូនចំពោះ ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសអូស្រ្តាលីរួចហើយ អំពីការស្នើឲ្យភាគីប្រទេសអូស្រ្តាលីធ្វើជាCo-Financier លើគម្រោង IAIP គម្រោង MFF និង ការអនុវត្ត Longterm Investment Program and Long Term Road Map on Integrated Water Resources Management បានជាពេលនេះ ឯកឧត្តម លេខាទី១ David Block អញ្ជើញមកធ្វើការកំណត់អាទិភាពគម្រោងដើម្បីបើកវង់កិច្ចសហប្រតិបត្តិការធំលើវិស័យធនធានទឹករបស់ព្រះរាជាណាច្រកម្ពុជាយើង។

ការប្រជុំនេះបានបញ្ចប់ទៅក្រោមកិច្ចសហការណ៍រឹងមាំល្អបំផុតរវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយនិងប្រទេសអូស្រ្តាលី DFAT។