ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មា លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ


នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មា លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មកពីឃុំទាំង៧ នៃស្រុកអូរាំងឪ សរុបចំនួន៩១នាក់។
វេទិកាថ្នាក់ស្រុកនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារបសអាជ្ញាធរថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារិកិច្ច គោលនយោយបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តលសេវាសាធារណៈ និងតម្លៃត្រូវបង់ ការអនុវត្តគម្រោងវិនិយោគឃុំ សង្កាត់ និងនិតិវិធីគម្រោមផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។