អបអរ​សាទរ​យុវ​សិស្ស​កម្ពុជា ទទួល​បាន​មេដាយ​ជា​ច្រើន​គ្រឿង ពី​ការ​ប្រកួត​កម្មវិធី ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សកល​លោក នៅ​ប្រទេស​ចិន


ប្រទេស​ចិន៖ សិស្សានុសិស្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន៣៩រូប បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី “ទិវា​ប្រវត្តិសាស្រ្ត​ធម្មជាតិ​សកលលោក” នៅ​ទីក្រុង Shanghai ប្រទេស​ចិន ក្រោម​ការ​ដឹកនាំ​ពី​គណៈកម្មការ​ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ​សកលលោក​ប្រចាំ​នៅ​កម្ពុជា និង​ដោយ​មាន​ការ​សម្របសម្រួល​បច្ចេកទេស​ពី​សាស្រ្តាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ជា​លទ្ធផល​សិស្សានុសិស្ស​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ចំនួន​១៧​គ្រឿង មេដាយ​ប្រាក់​ចំនួន​១៦​គ្រឿង និង​មេដាយ​សំរិទ្ធ ចំនួន​៦​គ្រឿង​។ ការ​ប្រកួត​នេះ ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ធ្វើ​គម្រោង​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ធម្មជាតិ ការ​តាំង​បង្ហាញ​ស្នាដៃ​វិទ្យាសាស្រ្ត និង​ការ​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស៕