ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានដឹកនាំកិច្ចប្រជុំជាមួយអគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយអគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ដើម្បីពិភាក្សាលើកិច្ចការត្រៀមការងារមួយចំនួន និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ ដើម្បីពង្រឹងនូវគុណភាព និងប្រសិទ្ធភាពការងារ នៃគណៈវិស្វករកម្ពុជា។ ម្យ៉ាងវិញទៀត ក៏ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ស្តីពី ការរៀបចំប្រមូលផ្តុំនូវចក្ខុវិស័យពីបណ្តាប្រទេស នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន សម្រាប់យកទៅរៀបចំសន្និសីទ ពេញអង្គលើកទី៣៨ នៅប្រទេសវៀតណាម នាពេលខាងមុខ៕