(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានការណ៍មិនល្អបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន អាជ្ញាធរបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូន «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រឡប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសដោយឥតគិតថ្លៃ។
ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ៕