ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធាន អ.ដ.ក បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីប្រតិភូអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ នៃក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់/អង្គភាពពាក់ព័ន្ធ លោកភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអធិការក្រុង/ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីពាក់័ពន្ធមួយចំនួនទៀតសរុបប្រមាណ២០០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្តល់ កិត្តិយសអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្វាយរៀង នាពេលនេះ ។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តមានសុទិដ្ឋិនិយមខ្ពស់នូវអត្ថប្រយោជន៍នានា ដែលទទួលបានពីយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធ ព័ន្ធតុលាការនេះ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំក៏សូមស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសរដ្ឋបាល បាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបង្កើន ការយកចិត្តទុកដាក់ឲ្យបានផុលផុស និងសកម្មក្នុងកិច្ចការលើកកម្ពស់ការអប់រំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្នុងគោលដៅធ្វើ យ៉ាងណាចូលរួមទប់ស្កាត់កុំឲ្យកើតមានឡើងនូវទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន ពិតណាស់ នៅពេលមានទំនាស់កើតឡើង យើងមានវិធីសាស្ត្រល្អ យើងមានមធ្យោបាយដ៏មានប្រសិទ្ធភាព និងមានយន្តការល្អក្នុងការដោះស្រាយ ធ្វើឲ្យយើងទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងអាច ធីសាស្ត្រ និង ធានាបាននូវសុខដុមរមនាក្នុងសង្គម គឺជារឿងដ៏ល្អប្រសើរ ប៉ុន្តែបើយើងមានវិធីសា វិធានការទប់ស្កាត់មិនឲ្យទំនាស់ ឬវិវាទនោះកើតឡើងបាន គឺជារឿងដែលរឹតតែល្អប្រសើរបំផុត។