ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ»


(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី«ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ» នៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។

បើតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណងឆ្លើយតបនូវគោលការណ៍ និងស្មារតីរួម នៃវិធានការប្រឆាំងនឹងព័ត៌មានប្រឌិតដ៏អាក្រក់បំផុតនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។

សម្រាប់វាគ្មិនដែលនឹងអញ្ជើញចូលរួមមាន៖

១៖ តំណាងក្រសួងការពារជាតិ
២៖ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣៖ តំណាងក្រសួងព័ត៌មាន៕