សម្តេចភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា គោរពវិញ្ញណក្ខន្ធសព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា


ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុប្រធានទី១ ឯកឧត្តម អនុប្រធានទី២ និងឯកឧត្តម លោកជំទាវ ដែលជាសមាជិកសមាជិកាព្រឹទ្ធសភា កម្ពុជា…. បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០ នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ……។
សពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ តម្តល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីវាលមុខវត្តបទុមវត្តី …..៕