ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្រាប់សាងសង់អគារ កងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ ៥


រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៥ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្រាប់សាងសង់អគារ កងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោធភូមិភាគ ៥ ស្ថិតនៅ ភូមិផ្លូវមាស ឃុំសេកសក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាពជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ៕