លោកជំទាវ ម៉េរៀ សាហ្រ្គេន បានកោតសរសើរទៅដល់ក្រសួងកិច្ចការនារីដែលធ្វើអោយវិស័យសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើនគួរជាទីកត់សំគាល់


នៅទីស្តីការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងជម្រាបលារបស់លោកជំទាវ ម៉េរៀ សាហ្រ្គេន ឯកអគ្គរាជទូតស៊ុយអ៊ែត ដែលបានចប់អាណត្តិការទូតនៅកម្ពុជា ។