កិច្ចសហប្រតិបត្តិការរ៉ែនិងថាមពលកម្ពុជា-បេឡារុស


ថ្ងៃពុធ​​​ ០៨រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.​ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋ បេឡារុស។

គណៈប្រភិភូបេឡារុស បានបង្ហាញអំពីចំណាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យរ៉ែនិងថាមពល តាមរយៈការស្វែងរកសក្តានុពលសម្រាប់ការ វិនិយោគរបស់ក្រុមហ៊ុនបេឡារុសមកកម្ពុជា និងជំនួយបច្ចេកទេសជាដើម។ ទន្ទឹមនឹងនេះ ភាគីបេឡារុស ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសក្រសួងទៅធ្វើទស្សនកិច្ចសិក្សា រោងចក្រផលិតថាមពលអគ្គិសនី នៅប្រទេសបេឡារុស នាពេលខាងមុខផងដែរ។