យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាសម៉ូតូ


នាព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ព្រមចែកមួកសុវត្ថិភាព និងឯកសារចរចរណ៍សំខាន់ៗ ជូនប្រជាពលរដ្ឋនៅបរិវេណវិមានឯករាជ្យ ស្ថិតតាម បណ្តោលវិថី ឯករាជ្យ លេខ ១០០ សង្កាត់លេខ ៣ ក្រុង ខេត្តព្រះសីហនុ ។