ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណប្រតិភូ China Law Society


នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណប្រតិភូ China Law Society ដឹកនាំដោយឯកឧត្តម Zhang Mingqi អនុប្រធាន និងជាអគ្គលេខាធិការ China Law Society ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យច្បាប់។