កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣


ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី25កក្កដា 2019 តាមរបៀបវារ:ដូចបានគ្រោងទុក ។
ជាលទ្ធផល គឺបានពិនិត្យ និងអនុម័តលើ ៖
1-កំណត់ហេតុកិច្ចប្រជុំលើកទី1 របស់ក្រុមប្រឹក្សារាជធានី,
2- បទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សារាជធានី អាណត្តិទី3,
3-កំណត់កាលបរិច្ឆេទប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីសំរាប់រយះពេល1ឆ្នាំបន្ត,
4-និងការងារផ្សេងៗទៀត ដូចជាការងារសមាគមក្រុមប្រឹក្សារាជធានីខេត្តទូទាំងប្រទេសផងដែរ។