រដ្ឋបាលស្រុកឆែប បានរៀចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តនានា ក្នុងស្រុកឆែប ចំនួន ៩ វត្ត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអាទិត្យ១២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៩ រដ្ឋបាលស្រុកឆែប បានរៀចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តនានា ក្នុងស្រុកឆែប ចំនួន ៩ វត្ត នៅវត្តសុវណ្ណគិរី(ហៅវត្តឆែប) ក្រោមអធិ បតីភាពឯកឧត្ដម ច័ន្ទ សុភ័ក្ដ្រា ប្រធានក្រុមការងារខេត្តចុះជួយស្រុកឆែប លោក សុខ សាន្តតារ៉ា អភិបាល ស្រុក លោក ឆេង ហោន ប្រធានក្រុម ប្រឹក្សាស្រុក និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារខេត្តចុះជួយស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក លោកយាយ លោកតា ពុទ្ធបរិ ស័ទចំណុះជើងវត្ត និង យ.យ.ស.ក. ស្រុក ។

នៅក្នុងកម្មវិធីនោះមានការចូលរួមនូវសម្ភារ និងបច្ច័យដូចខាង ក្រោម ៖ ក្រុមការងារខេត្ត នូវស្សា១ គូរ អង្ករ ១០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ៥កេស និង ៦យួរ មីម៉ាម៉ា ១ កេសធំ និង៤កេសតូច ទឹកសុទ្ធ ៤ កេស ទឹកផ្លែឈើ២កេស និងបច្ច័យកសាង៩វត្ត ប្រគេព្រះសង្ឃ៣៥អង្គ តាចារ្យ៦នាក់ និងតាជីយាយជី ១០០នាក់ សរុប ៥,៥១៥,០០០៛។
+រដ្ឋបាលស្រុកឆែប ប្រគេនបច្ច័យចំនួន០៩វត្ត ក្នុងមួយវត្ត៣០ម៉ឺនរៀល សរុប២,៧០០,០០០៛ បច្ច័យកសាងវត្តសុវណ្ណគិរី(ហៅវត្តឆែប) ៦២ម៉ឺន។