លោកជំទាវ មិថុនា ភូថង អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន​ ម៉ានី និងប្រតិភូ ក្នុងដំណើរសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ


ថ្ងៃចន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន​ ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងប្រតិភូ ក្នុងដំណើរសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅតំបន់ទេសចរណ៍ពាមក្រសោប ដែលស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។