នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១គម្រោង ក្នុងខេត្តកំពង់ចាម


ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១១គម្រោង ដែលក្នុងនោះរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ឫស្សីព្រះ ស្ថិតក្នុងឃុំជើងព្រៃ ស្រុកបាធាយ ។
២. ប្រព័ន្ធធារាសាស្ត្រ អណ្តូងអាង ស្ថិតក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ។
៣. ប្រព័ន្ធធារាសាស្ត្រ រលំពោធិ៍ ស្ថិតក្នុងឃុំមាន ស្រុកព្រៃឈរ ។
៤. ប្រព័ន្ធធារាសាស្ត្រ តាកុយ ស្ថិតក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។
៥. ប្រព័ន្ធធារាសាស្ត្រ ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ។
៦. ប្រព័ន្ធធារាសាស្ត្រ បឹងកក់ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ។
៧. ប្រព័ន្ធធារាសាស្ត្រ វាលធំ ស្ថិតក្នុងដងក្តារ ស្រុកស្ទឹងត្រង់ ។
៨. ប្រព័ន្ធធារាសាស្ត្រ ស្រុក ស្ថិតក្នុងឃុំសូទិប ស្រុកជើងព្រៃ ។
៩. ប្រព័ន្ធធារាសាស្ត្រ តាគៀត ស្ថិតក្នុងឃុំព្រែកតាកុយ ស្រុកកងមាស ។
១០. ប្រព័ន្ធធារាសាស្ត្រ តាឈាន ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
១១. ប្រព័ន្ធធារាសាស្ត្រ ដូង ស្ថិតក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ។