ខ្យល់កន្ត្រាក់ដើមឈើរលំ លើផ្ទះប្រជាពលរដ្ឋ ទទួលដំណឹងភ្លាម លោកជំទាវ បាន ស្រីមុំ ចាត់តាំងក្រុមការងារ កាកបាទក្រហម ចុះសង្គ្រោះបន្ទាន់


ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក.ខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះជួយប្រមូលនិងកាត់កំណាត់ឈើដែលដួលរលំលើផ្ទះប្រជាពលរដ្ឋដោយសារខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមក ក្នុងនោះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះ រួមមាន អង្ករ ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន និងស័ង្កសី សម្រាប់សម្រាលការលំបាកមួយគ្រា និងជួសជុលផ្ទះឡើងវិញផងដែរ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះមានឈ្មោះ តន់ តូច ភេទ ប្រុសអាយុ ៤១ឆ្នាំ មានសជិកគ្រួសារចំនួន៤នាក់ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។