កូនឈើចម្រុះ២៥០០ដើម ត្រូវបានអាជ្ញាធរស្រុកប្រាសាទបាគងដាំក្នុងដែនដីស្រុកប្រាសាទបាគង


ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលស្រុកប្រាសាទបាគងបានរៀបចំពិធីប្រគល់ដើមឈើនិងរៀបចំសួនច្បាររដ្ឋបាលស្រុកប្រាសាទបាគង ដែលបានសហការឧបត្ថម្ភដោយ ក្រុមហ៊ុន វ្យាធបុរ: អភិវឌ្ឍន៍ ឯ.កក្រោមអធិបតីភាព លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក លោក សូរ ប្លាតុង អភិបាល នៃគណ:អភិបាលស្រុក និងលោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរ:អភិវឌ្ឍន៏ ឯ.ក។

នៅក្នុងពិធីនេះដែលក៏មានការប្រគល់អំពូលបំភ្លឺសាធារណៈ(សូឡា) ពីលោក ភូ ភក្តី តំណាងក្រុមហ៊ុន យុវពាណិជ្ជចំនួន ១០ផ្ទាំងហើយរដ្ឋបាលស្រុកធ្វើការបែងចែកជូនទៅឃុំទាំង៩ ក្នុង ១ឃុំទទួលបាន ១ផ្ទាំងនិងដាក់នៅរដ្ឋបាលស្រុក ១ផ្ទាំង។

សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ មន្ត្រីសាលាស្រុកនិងការិយាល័យអង្គភាពជុំវិញស្រុក យុវជនស្រុក សសយកស្រុក កាកបាទក្រហមស្រុក មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលឃុំ ទាំង៩ មណ្ឌលសុខភាពទាំង៨ សិស្សានុសិស្ស សហគមន៍និងអាជីវករ
សរុបអ្នកចូលរួម ២៣៥នាក់ ស្រី ១៤៥នាក់ ដើមឈើក្រញ៉ូង២០០០ដើម និងដើមផ្កាចំនួន ៥០០ដើម(ដើមត្របែកព្រៃ,ដើមលឿងរាជ,ដើមក្ងោក,ដើមរំដួល)សរុបដើមឈើ ២៥០០ដើម។

ក្នុងន័យលើកម្ពស់ការចូលរួមថែរក្សាបរិស្ថាន ការស្រលាញ់ធម្មជាតិ ពិសេសការចូលរួមកាត់បន្ថយកំដៅភពផែនដី
និងរៀបចំសាលាស្រុកអោយមានសោភ័ណ្ឌភាព មានការទាក់ទាញនិងចូលរួមថែរក្សានិងដាំកូនឈើអោយមានលំនឹងបរិស្ថានល្អផ្សារភ្ជាប់រដ្ឋបាលស្រុកជាមួយពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋ(មនុស្ស1ម្នាក់ ដើមឈើ1ដើម)៕