នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំពិភាក្សាជាមួយក្រុមការងារផ្នែកច្បាប់នៃក្រសួងបរិស្ថាន និងតំណាងមេធាវី វិស្ណុ ដែលបានរៀបចំសេចក្តីព្រាងក្រមនេះ ដេីម្បីពិភាក្សា ត្រួតពិនិត្យលម្អិត និងកែសម្រួលបន្ថែមឲ្យបានល្អគ្រប់ជ្រុងជ្រោយលើមាត្រាមួយចំនួននៃ “សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ” ក្នុងក្របខ័ណ្ឌកម្រិតជំនាញបច្ចេកទេស។
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំពិភាក្សាជាមួយក្រុមការងារផ្នែកច្បាប់នៃក្រសួងបរិស្ថាន
