ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើ ជំនាញព័ត៌មានវិទ្យា និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនជនបង្គោលមន្រ្តីវៃឆ្លាតជំនាន់ទី១


នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើ ជំនាញព័ត៌មានវិទ្យា និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនជនបង្គោលមន្រ្តីវៃឆ្លាតជំនាន់ទី១ (Smart Staff V.1) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលទាំងអស់នេះ មានចំនួន ៧វគ្គ មានសិក្ខាកាមចូលរួមសរុបចំនួន ១៣៥នាក់ សិក្សាចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ លើជំនាញ៖
១-ការប្រើប្រាស់កម្មវិធី iPad Tablet និងSmart Phone ចំនួន ២វគ្គ (សិក្ខាកាមចំនួន៤០នាក់)
២-ការបង្កើត និងគ្រប់គ្រងគេហទំព័រ ចំនួន ២វគ្គ (សិក្ខាកាមចំនួន ៣៦នាក់)
៣-ការប្រើប្រាស់កម្មវិធីក្នុង NAS (សិក្ខាកាមចំនួន ១៧នាក់)
៤-ថែទាំ និងជួសជុលកុំព្យូទ័រ (សិក្ខាកាមចំនួន ២០នាក់)
៥-សន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន (សិក្ខាកាមចំនួន ២២នាក់)៕