ឯកឧត្តម សុខ ឥសាន បានបន្តវាយប្រហារ និងបង្ហាញពីឧបាយកល បរាជ័យផ្ទួនៗ របស់មេបក្សប្រឆាំង


ភ្នំពេញ៖   ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តវាយប្រហារ និងបង្ហាញពីឧបាយកល បរាជ័យផ្ទួនៗ របស់មេបក្សប្រឆាំង ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡ្រេក្រាម នៅថ្ងៃទី២៨ កក្កដាថាក្រោយពីបរាជ័យផ្ទួនៗ ជាបន្តបន្ទាប់ ពួកប្រឆាងបែរជា ប្រើឧបយកលនយោបាយ អង្គុយទាយម្តងប្រៀប​ដូចជាអ្នកចាញ់ល្បែង បោសគូថ ហើយមកអង្គុយពីក្រោយ វង់ល្បែងស្រែកទាយម្តង ដោយប្រើយុទ្ធ នាការម្រាមដៃស្អាត និងនៅផ្ទះឈ្នះឯង ដោយនឹកស្មានថានឹង គ្មានប្រជាជនទៅបោះឆ្នោត ។ ផ្ទុយទៅវិញ ប្រជាជនកម្ពុជាជាង ៨៣%ទៅបោះឆ្នោត ។

ឯកឧត្តមថា ពួកគេបានឃោសនាថា គ្មានប្រទេសណា ទទួលស្គាល់ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដែលពួកគេបំផ្លើសថា ក្លែងក្លាយ ។ ផ្ទុយទៅវិញអន្តរជាតិ រួមទាំងមេដឹកនាំប្រទេស មហាអំណាច មួយចំនួ នផងបាន ប្រកាសទទួលស្គាល់និងផ្តល់កិត្តិយស ដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ជាពិសេសទទួលស្គាល់ និងផ្តល់កិត្តិយស ជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកនាំពាក្យបន្ថែមថា ប្រឌិតរឿងដើម្បី បំបែកបំបាក់ ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ជាពិសេសផ្ទៃក្នុងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាតែម្តង ញុះញង់បំផុសបំផុល ថាសម្តេចក្រឡាហោមស ខេង ប៉ុនប៉ងផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន បំផុសចង់ឲ្យលោក ឌី វិជ្ជា ចង់គំនុំនិងសងសឹក ជាមួយសម្តេចតេជោ ។ តែឧបាយកល បំបែកបំបាក់នេះ ត្រូវទទួលបរាជ័យទៀត ។

ឯកឧត្តម​ សុខ ឥសាន ឲ្យដឹងទៀតថា ពួកគេក៏ញុះញង់ ប្រជាជននិងកងទ័ពឲ្យងើបបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយស្វាគមន៍ មេឧទ្ទាមក្រៅច្បាប់ ចូលមកក្នុងស្រុក ។ តែឧបាយកល រាក់កំផែលនេះ អត់ប្រសិទ្ធភាព និងត្រូវបរាជ័យយ៉ាងអាម៉ាស់ និងធ្ងន់ធ្ងរទៀត ។

ក្នុងនោះបំផុស ប្រជាជននិងពលករ ចំណាកស្រុកឲ្យងើបឡើង និងនាំគ្នាមកទទួលទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ ថានឹងចូលមកក្នុងស្រុកម្តង នៅថ្ងៃនេះម្តងថានៅថ្ងៃនោះ។ ប៉ុន្តែដោយភូតច្រើនដង ប្រជាជននិងបងប្អូន ពលករចាំបាត់ៗ ក៏អស់ជំនឿទៀត និងមានគម្រោងការ អាក្រក់ជាច្រើនទៀត ៕