សម្តេចភក្តី សាយ ឈុំ ទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិត២៤នាក់ ដែលជាបេក្ខជនបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន


ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមនិស្សិតចំនួន២៤នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលបានប្រឡងជាប់ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់រយៈពេល២ឆ្នាំសម្រាប់ឆ្នាំសិក្សា២០១៩-២០២១ នៅសកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន…..(ដែលក្នុងនោះរួមមានជំនាញអភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃកាអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច ក្រោមក្របខ័ណ្ឌជំនួយឥតសំណងក្នុងគម្រោងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលនឹងត្រូវចេញដំណើរនៅថ្ងៃទី ២២(ក្រុមទី១) និងថ្ងៃទី២៩(ក្រុមទី២) ខែសីហា ឆ្នាំ២០១៩ខាងមុខ…….) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដើម្បីជួយពង្រឹងបន្ថែមនូវទស្សនទានរបស់ក្រុមក្មួយៗ មុនចាកចេញពីមាតុប្រទេស ទៅសិក្សានៅប្រទេសជប៉ុន និងក្រេបយកចំណេះវិជ្ជាត្រឡប់មកវិញដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ……៕