ខ្យល់កន្ត្រាក់លាយលំដោយទឹកភ្លៀង បោកបក់ស្លាកប៉ាណូជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដួលរលំកាត់ទទឹងថ្នល់ធ្វើអោយស្ទះចរាចរណ៍ មិនអាចធ្វើដំណើរបាន


នៅរាត្រីប្រមាណ ១១យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន
បានអញ្ជើញចុះពិនិត្យទៅពិនិត្យមើលផ្លូវកកស្ទះ មិនអាចធ្វើដំណើរបាន ដោយសារមានខ្យល់កន្ត្រាក់លាយលំដោយទឹកភ្លៀង បានបោកបក់ស្លាកប៉ាណូបណ្តាលអោយដួលរលំកាត់ទទឹងថ្នល់ ជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកជំទាវ បានអំពាវនាវដល់លោកឪពុក អ្នកម្តាយ បងប្អូន កូនក្មួយប្រជាពលរដ្ឋទាំងអស់ សូមបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។