អភិបាលខណ្ឌដូនពេញ កំពុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និង អនាម័យ នៅជុំវិញមន្ទីរពេទ្យគន្ធបុប្ផាទី៤


នៅថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំពុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ និង ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និង អនាម័យ នៅជុំវិញមន្ទីរពេទ្យគន្ធបុប្ផាទី៤ និងតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

ក្នុងឱកាសថ្វាយព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធបន្ទប់វះកាត់ថ្មី នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា៤ ។