ពិធីសំណេះសំណាលជាមួយគណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នៅខេត្ត​កណ្ដាល


កណ្ដាល៖ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យប្រឡង៖ ១៩ សីហា ២០១៩ ប្រព្រឹត្ត​ទៅ​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល ទទួល​យក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ពិធី​សំណេះសំណាល និង​ណែនាំ​ដល់​គណៈកម្មការអប្បមាទ​ទូទាំង​ប្រទេស និង​ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស ​ដើម្បី​​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល​នេះ នាថ្ងៃ​សុក្រ ២​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល ដោយ​មាន​អ្នក​ចូលរួម​សរុប​១៥២​នាក់៕