ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១១,២០០ម៉ែត្រត្រូចបានបើកការដ្ឋានស្ថាបនាឡើងវិញ


នៅព្រឹកថ្ងៃ សៅរ៍ ៣កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ ទី ០៣ ខែ សីហា ឆ្នាំ២០១៩ នៅបរិវេណវត្តបូខ្នាតេជោរ ស្ថិតនៅ ភូមិ ខ្នាជោរ ឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១១,២០០ម៉ែត្រ ចាប់ពីភូមិចន្លាស់ដៃ ឃុំចន្លាស់ដៃ ដល់ភូមិ គោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប។

ពិធីនេះក៏មានការចូលរួមពីលោក សុខ ណារ៉េត អភិបាលរងស្រុក និងមានវត្តមានលោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ការិយាល័យ-អង្គភាពជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំចន្លាស់ដៃ និងឃុំស្រណាល ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុប ៦២០ នាក់ ស្រី ៤៣០ នាក់។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ ក៏បានចែកអំណោយជូនប្រជាពលរដ្ឋចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ផងដែរ។