លោកជំទាវ ម៉ែន សំអន អនុញ្ញាតជូន ប្រធានក្រុមហ៊ុន ZAMAN co Ltd. ដឹកនាំគណៈប្រតិភូសម្តែងការគួរសម


លោក Ejder Kilic ប្រធានក្រុមហ៊ុន ZAMAN co Ltd. ដឹកនាំគណៈប្រតិភូសម្តែងការគួរសម និងជូនពរលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាឱកាសបុណ្យចូលឆ្នាំសកល ២០១៧ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។
ឱកាសនោះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Ejder Kilic រួមជាមួយក្រុមការ និងបានជូនពរឲ្យសាលាទទួលបានជោគជ័យ និងទទួលបានការគាំទ្របន្ថែមទៀតពីសំណាក់អាណាព្យាបាលសិស្ស-និស្សិត ។