កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០១៩ដើម្បី ត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនានា និងលើកទិសដៅបន្ដរបស់គម្រោងឡាសិត២ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ ។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកទីប្រឹក្សា និងលោក លោកស្រីសមាជិក សមាជិកានៃគម្រោងឡាសិត២ប្រចាំខេត្តកំពង់ឆ្នាំងផងដែរ។