កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពបញ្ហាប្រឈមនានានិងគម្រោងឡាសិត២ប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ឆ្នាំង មាន​បើកកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០១៩ដើម្បី​ ត្រួត​ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនានា និងលើកទិសដៅបន្ដ​របស់គម្រោង​ឡាសិត​២ក្រោម​អធិបតីភាព​ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ ។

ក្នុង​កិច្ចប្រជុំនោះ ក៏​មាន​ការ​ចូលរួម​ពីលោកនាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក​ទីប្រឹក្សា និង​លោក លោក​ស្រី​សមាជិក សមាជិកា​នៃគម្រោង​ឡាសិត​២​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ផងដែរ។