ឯកឧត្តមកែវ ពៅបាននាំយកថវិកា៣០,៦០០,០០០ រៀលរបស់ឯកឧត្តមត្រាំ អ៊ីវតឹកប្រគល់ជូនអាជ្ញាធរភូមិដូនវៀតនិងភូមិកោះក្អែក ដើម្បីចាក់ដីនៅក្នុងបរិវេណអនុវិទ្យាល័យលឹមឈុនចាយគង់កោះក្អែកដូនវៀត


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមកែវ ពៅ ប្រធានសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំពង់ហៅស្រុកកំពង់លែង បានបាននាំយកថវិកា៣០,៦០០,០០០រៀលរបស់ឯកឧត្តមត្រាំ អ៊ីវតឹករដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែងនិងស្រុកទឹកផុស ប្រគល់ជូនអាជ្ញាធរភូមិដូនវៀតនិងភូមិកោះក្អែក ឃុំកំពង់ហៅ សុ្រកកំពង់លែងដើម្បីចាក់ដីនៅក្នុងបរិវេណអនុវិទ្យាល័យលឹម ឈុន ចាយ គង់កោះក្អែកដូនវៀតស្ថិតក្នុងកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរមូលដ្ឋានបានអោយដឹងថាៈចំពោះថវិកា៣០,៦០០,០០០រៀលនេះក្នុងនោះចាក់ដីបំពេញបរិវេណសាលាចំនួន១០០០ឡានស្មើនិងទឹកប្រាក់២៦,០០០,០០០រៀលនិងបំពាក់អំពូលសូឡាចំនួន៤,៦០០,០០០រៀល។ ឯកឧត្តមកែវ ពៅបានឧបត្ថម្ភដល់ថ្លែពលកម្មសាងសង់សាលាមត្តេយ្យជ្រោយបបុសចំនួន៦០០,០០០រៀលនិងបានឧបត្ថម្ភដល់អ្នកចូលរួមជាង១០០នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ។

បន្ទាប់ដោយយោងតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋឯកឧត្តមកែវ ពៅបានអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែប្រវែង៧គីឡូម៉ែត្រទទឹង៥ម៉ែត្រស្ថិតក្នុងភូមិកោះក្អែកនិងដូនវៀត ស្ថិតក្នុងឃុំកំពង់ហៅ ក្រោយពីពិនិត្យជាក់ស្តែងរួចមកឯកឧត្តមកែវ ពៅ បានមានប្រសាសន៍ថាៈឯកឧត្តមនិងលើកយកសំណូមពរនេះមកសិក្សាដើម្បីធ្វើគំរោងស្នើសុំថ្នាក់លើអោយបានទាន់ពេលវេលា៕