ឯកឧត្តម ចាន់ សុភត្រា្ត អញ្ជើញចុះសួរសុខទុកអតិតយុទ្ធជន ពិការឈ្មោះសេង សុវណ្ណ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃ​អង្គារ៍ ៦កើត​ ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម
ចាន់ សុភត្រា្ត មេបញ្ជាការសឹងរងខេត្តព្រះវិហារ និងក្រុមការងារដោយសហការណ៍ជាមួយគណៈអភិបាល ក្រុង ស.ស.យ.ក.ក្រុង លោកស្រីសង្កាត់ប៉ាលហាល កងកម្លាំងទាំង៣ មេប៉ុស្តិប៉ាលហាល ចុះសួរសុខទុកអតិតយុទ្ធជន ពិការឈ្មោះសេង សុវណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង
ព្រះវិហារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះក្នុងពេលកន្លងមក។

ក្នុងឱកាសនោះដែរឯកឧត្តម ចាន់ សុភត្រា បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារលោក សេង សុវណ្ណ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះបណ្តាលអោយបាត់បង់ផ្ទះ និងទ្រព្បសម្បត្តិ ។

សម្ភារនិងថវិកាផ្តល់ជូនរួមមាន៖ថវិកា២០ម៉ឺនរៀលអង្ករ៧២.៨ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ មី១កេះនិងទឹកសុទ្ធ២យួរ