ឯកឧត្តម ជួន ប៊ិតថុល បានចុះពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ២ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង


ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃគោ២ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គម្រោងនេះមានជីកព្រែក ប្រវែង ១៤,៦គម ប្រឡាយមេ ០៤ខ្សែ ប្រវែង ៥៩,៥គម ទំនប់សណ្តរប្រវែង ៥១,៥គម និងសំណង់សិល្បការចំនួន ២១កន្លែង ស្ថានីយបូមទឹក ០៤កន្លែង យកប្រភពទឹកពីទន្លេកំពង់ត្របែក។ លទ្ធភាពស្រោចស្រពផ្ទៃដី ៥០០០០ហិកតា។ មកដល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២០។