ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ហាក់ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងការងារការពារច្រាំងទន្លេ នៅឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ៖
១.ទីតាំងទី១ ភូមិពាមក្រៅ ឃុំពាមកោះស្នា រៀបបាវ Geotextile bag ៣ជាន់ បានប្រវែង ២៣១ម៉ែត្រ លេីប្រវែង ៥០០ម៉ែត្រ។
២.ទីតាំងទី២ ភូមិព្រះអណ្តូង២ ឃុំព្រះអណ្តូង រៀបបាវ Geotextile bag ៣ជាន់ បានប្រវែង ១៤៥ម៉ែត្រ លេីប្រវែង ២០០ម៉ែត្រ។
៣.ទីតាំងទី៣ ភូមិព្រែកស្តី ឃុំព្រះអណ្តូង រៀបបាវ Geotextile bag ៣ជាន់ បានប្រវែង ១៥៨ម៉ែត្រ លេីប្រវែង ៣០០ម៉ែត្រ។
ជាលទ្ធផលសរុបរួម មកដល់ពេលនេះ សម្រេចបាន ៥៣៤ម៉ែត្រ ស្មេីនឹង ៥០%។
យោងតាមវឌ្ឍនភាពនៃវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន ការងារអាចនឹងបញ្ចប់រយៈពេលប្រមាណ ១០ថ្ងៃទៀត គឺអាចបញ្ចប់បណ្តោះអាសន្ននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តម ម៉ៅ ហាក់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងការងារការពារច្រាំងទន្លេ នៅឃុំពាមកោះស្នា និងឃុំព្រះអណ្តូង
