ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ មកពីទីក្រុង គីតាក្យូស៊ូ


នារសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ មកពីទីក្រុង គីតាក្យូស៊ូ (Kitakyushu) ប្រទេសជប៉ុន ដឹកនាំដោយលោក NAKANISHI Mitsunobu ។ ក្នុងឱកាសនេះឯកឧត្តមអគ្គនាយកក៏បានអនុញ្ញាតឲ្យប្រតិភូធ្វើទស្សនកិច្ចនៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក និងមន្ទីរពិសោធន៍ទឹក របស់ រ.ទ.ស.ភ ផងដែរ ។