ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមលើកឡើងថា ការិយាល័យប្រជាពលរដ្ឋមានតួនាទី បំរើប្រជាពលរដ្ឋ ប្រកបដោយភាពល្អប្រសើរ


ខេត្តកំពង់ចាម ៖ប្រធានក្រុមប្រឹក្សា ខេត្ត កំពង់ចាម បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋមានតួនាទីបំរើប្រជាពលរដ្ឋតាមភូមិឃុំស្រុកប្រកបដោយភាពល្អប្រសើរ ក្នុងន័យកសាងអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនបន្តបន្ទាប់ទៀត។
នៅក្នុងពិធីផ្សព្វផ្សាយ ស្តីពីការស្វែងយល់អំពីរបៀបរបបការងារ និងនីតិវិធីសម្រុះ សម្រួលដោះស្រាយបណ្តឹង ក្រៅប្រពន្ធ័តុលាការ របស់ការិយាល័យប្រជាពលរដ្ឋ នៅស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត កំពង់ចាម ការិយាល័យ ប្រជាពលរដ្ឋគឺបើកចំហរចំពោះការទទួលពាក្យបណ្តឹងដែលមានភាព មិនប្រក្រតី មិនតម្លាភាព ដោយរក្សាសិទ្ធិនូវប្រភពទៀតផង។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សា ខេត្ត បានបញ្ជាក់ទៀត ថា ការិយាល័យ ប្រជាពលរដ្ឋនេះ គឺជំរុញឲ្យអាជ្ញាធរព្យាយាមដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលវិវាទ បញ្ហាអយុត្តិធម៍ នឹងអំពើ ពុករលួយជាដើម ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង ក្នុងន័យរកដំណោះស្រាយ នឹងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕