ឯកឧត្ដម ឡេង ប៊ុនតេង អញ្ជើញចូលរួមបុណ្យសពលោកយាយឧបាសិកា នេត សាម៉ន អាយុ១០០ឆ្នាំ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក .ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមនិងក្រុមប្រឹក្សាសង្កាត់.ភូមិបានអញ្ជើញចូលរួមបុណ្យសពលោកយាយ ឧបាសិកា នេត សាម៉ន អាយុ១០០ឆ្នាំ ដែលបានទទួលមរណភាពដោយជរាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីយ៍ព្រះពុទ្ធសាសនានៅវត្តពោធិយារាម (វត្តចាស់) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងនោះឯកឧត្ដមក៍បានចូលរួមបច្ច័យមួយចំនួនដល់កម្មវិធីបុណ្យ និងបានប្រគេនបច្ច័យដល់ព្រះសង្ឍវត្តពោធិយារាម ព្រមទាំងចែកជូននូវថវិកាមួយចំនួនដល់លោកតា លោកយាយដែរអញ្ជើញមកសូមសិល៌ក្នុងវត្តផងដែរ ៕