អភិបាលខណ្ឌពោធិសែនជ័យ​ បានអញ្ជេីញជាអធិបតី​ភាព​​ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា ក្នុងសិរីសោភា (អង្គតាម៉ិញ)


នៅព្រឹកថ្ងៃទី​ ០៨ខែសីហា​ ឆ្នាំ២០១៩​ លោក​ហែម ដារិទ្ធិ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ​ បានអញ្ជេីញជាអធិបតី​ភាព​​ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានាដែលរដ្ឋបាលខណ្ឌពោធិសែនជ័យ​ និងក្រុមហ៊ុនបុរីភ្នំពេញថ្មី​ បានរួមកសាងសម្រាប់វត្តសិរីសោភា​ (អង្គតាម៉ិញ)​ សង្កាត់ចោមចៅទី១​ និងសង្កាត់កាកាបទី១​ ខណ្ឌពោធិសែនជ័យ។ សមិទ្ធផលដែលក្រុមហ៊ុនបុរីភ្នំពេញថ្មី បានផ្តល់ជាសទ្ធាជ្រះថ្លារួមចំណែកកសាងសំណង់រួមមាន៖

១-ខ្លោងទ្វាវត្តចំនួន ១ កម្ពស់ ៥ម៉ែត្រ ទទឹង ៥ម៉ែត្រ

២-កសាងរបងវត្តប្រវែង ៥០ម៉ែត្រ បំពាក់ដោយក្បាច់

៣-សំអាតទីធ្លាវត្ត ដោយក្រាលការ៉ូឡាទំហំ ៣៥០ម៉ែត្រក្រឡា

៤-រួមចំណែកជាមួយរដ្ឋបាលខណ្ឌជួសជុល និងស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែលលំអរដោយខឿនរៀបចំតាមចិញ្ចើមផ្លូវ។
សមិទ្ធផលនានាដែលក្រុមហ៊ុន​បុរីភ្នំពេញថ្មីជូនដល់វត្តសិរីសោភា (អង្គតាម៉ិញ) ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ​ នាឱកាសនោះមានទំហំថវិកាសរុប​ ៤៥០,៥០០ដុល្លារអាមេរិក។