ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលគ្រួសមិច ចំនួន០២ខ្សែ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលគ្រួសមិច ចំនួន០២ខ្សែ ដែលមានបណ្តោយ១,២០០ ម៉ែត្រ ទទឹង០៥ម៉ែត្រ ក្រាលថ្មមិច កម្រាស់ ១តឹក ឆ្លងកាត់ភូមិចំនួន០២ គឺភូមិគោកព្រីង និងភូមិចារ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់ថវិកាចំនួន២១,២០០,០០០រៀល ដល់ប្រធានក្រុមប្រឹក្សាឃុំគោកត្រប់ ដើម្បីទូរទាត់រាល់ការចំណាយក្នុងដំណើរការជួសជុល និងកសាងផ្លូវខាងលើ។