រដ្ឋសភាបើកសម័យប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប សម្រាប់អាណត្តិថ្មី ជំនួសសមាជិកចាស់ ដែលផុតអាណត្តិ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោក អ៊ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ដែលត្រូវរដ្ឋសភាបោះឆ្នោតនាពេលនេះ៕