នៅវេលាយប់ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាកូរ៉េត្រួតពិនិត្យបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែនៅទីតាំងសាងសង់ទំនប់ ដោយបានពិនិត្យឃេីញថា នៅម៉ោង ៩:៣០នាទីយប់ ទឹកកំពុងស្ថិតក្នុងស្ថានភាពនឹងនៅឡេីយ ហេីយទឹកបានចាប់ផ្តេីមស្រកចុះជាបន្តបន្ទាប់ទៅវិញនៅម៉ោង ៩:៤៥នាទី ដោយទ្វារទឹកនៅទំនប់ពហុបំណងសេកសកបានបិទបន្តិចម្តងៗវិញហេីយ។ ស្ថានការណ៍នេះអាចបញ្ជាក់បានថា ស្ថានភាពទឹកនឹងមិនយាយីដល់ការដ្ឋានសាងសង់ទំនប់សាលាតាអនឡេីយ។
ឯកឧត្តម ប៉ុញ សច្ចៈ បានបន្តដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ
