ឯកឧត្តម ម៉ៅ ភិរុណ និងលោកជំទាវ ជ័យ បុប្ផា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងលោកជំទាវ ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល (នៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង) ដោយមានការអញ្ជើញចូលរួមពី ឯឧ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាអភិបាលស្រុក-ក្រុង, កងកម្លាំងទាំងបីក្រុង ស្រុក មន្ត្រីពាក់ព័ន្ធនិងប្រជាពលរដ្ឋសរុប ១០០០នាក់។