ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីបើកវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល


ឯកឧត្តម អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីបើកវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់ របស់រាជរដ្ឋាភិបាល រៀបចំឡើងជាលើកទី១ ក្រោមកិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័ន ដែលទទួល បន្ទុកលើការងារយុទ្ធសាស្រ្ត និងការងារដឹកនាំកែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល ប្រារព្ធនៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។