សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញឿន


ព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញឿន ដល់មន្ត្រីរាជការ ឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកែប ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់។