វិវឌ្ឍនភាពនៃសំណង់ទំនប់កូនសត្វ ឬប្រទាក់ក្រឡា ក្នុងស្រុកទឹកឈូ ខេត្តកំពត


វិវឌ្ឍនភាពនៃសំណង់ទំនប់កូនសត្វ ឬប្រទាក់ក្រឡា ក្នុងស្រុកទឹកឈូ ខេត្តកំពត នៅថៃ្ងទី១៣ ខែសីហា ឆ្នាំ២០១៩ គិតមកដល់វេលាម៉ោង ៦:០០នាទីល្ងាច លទ្ធផលសម្រេចបាន ៖
១- ខ្នងទំនប់កន្លែងបាក់ដាច់ចាក់បានស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់ចាស់ហើយ (ទទឹងខ្នងទំនប់ពី ៧ម៉ែត្រ – ៨ម៉ែត្រ)។
២- ការងាររៀបថ្មធំចំណុច កន្ទុយសំណង់បង្ហៀរចាស់ (កន្លែងក្រុមការងារកាយយកថ្មធំ) រៀបឡើងវិញ បាន ៩០% ហើយ។
៣- ទឹកជ្រាបត្រង់ចំណុចបាក់ មាន ៣ចំណុច ក្រុមការងារបិទជិត បាន ២ចំណុច នៅសល់ ១ចំណុចមិនទាន់ជិត គឺ ខាងក្រោមផ្ទាំងបេតុងបាក់ធ្លាក់ចុះ។
៤- កម្ពស់ទឹកក្នុងអាងកើនឡើងចំនួន ០,៣៥ម៉ែត្រ។