ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ទីរមុខងារសាធារណ:ខេត្ត និងប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៤ នៃព្រឹទ្ធសភា


រសៀល ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ទីរមុខងារសាធារណ:ខេត្ត និងប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ជួបប្រជុំជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឥសាន ប្រធានប្រតិភូ បានមានប្រសាសន៍ណែនាំ ឲ្យមន្ទីរទាំងពីរអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួន និងណែឲ្យមន្ទីរ ផ្សព្វផ្សាយច្បាប់ សំខាន់ៗជូនប្រជាពលរដ្ឋឲ្យបានយល់ អំពីសិទ្ធិ និងកាតព្វកិច្ច ជាពិសេស យល់ដឹងអំពីនីតិវិធីដាក់ពាក្យបណ្តឹងជាដើម។

បន្ទាប់មក ឯកឧត្តម សុខ ឥសាន ប្រធានប្រតិភូ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់ឯកឧត្តមអភិបាលខេត្ត និង ជឿជាក់ថា ការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ឯកឧត្តមអភិបាលខេត្ត នឹងនាំឲ្យខេត្ត មានការរីកចំរើន យ៉ាងឆាប់រហ័ស។