ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌសិក្សាស្វែងយល់ពីកុលាលភាជន៍ខ្មែរ និងការអភិរក្ស


នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីកុលាលភាជន៍ កិច្ចការអភិរក្ស និងចងក្រងឯកសារ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌបានចូលរួមសិក្សាកុលាលភាជន៍ធ្វើបទបង្ហាញ ដោយលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងអនុវត្តជាក់ស្តែងអំពីការជួសជុល អភិរក្ស និងរក្សាទុកទិន្នន័យនៅអង្គភាពកុលាលភាជន៍អង្គរដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់សិក្សាស្វែងយល់នូវសកម្មភាពអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានរបស់យុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ។

លោកបណ្ឌិត អ៊ា ដារិទ្ធ បានឱ្យដឹងថា ការបង្រៀនយុវជនឱ្យយល់ដឹងពីកុលាលភាជន៍មានសារៈសំខាន់ណាស់ ដើម្បីឱ្យយុវជនបានយល់ដឹងពីកុលាលភាជន៍ កុលាលភាជន៍ខ្មែរដែលផលិតនៅតាមឡ និងប្រភេទកុលាលភាជន៍ខ្មែរទាំងអស់ដែលបានកំណាយឃើញនៅតាមឡក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗ។ លោកបន្តថា នៅក្នុងពេលនេះដែរយុវជនក៏បានអនុវត្តបច្ចេកទេសជួសជុល និងចុះបញ្ជីសារពើភណ្ឌ ហើយកិច្ចការទាំងអស់នេះអាចបណ្តុះគំនិតយុវជនឱ្យចាប់អារម្មណ៍វត្ថុបុរាណដើម្បីចូលរួមថែរក្សា និងធ្វើឱ្យយុវជនយកបទពិសោធន៍នេះទៅអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ និងទៅអនាគត។

លោកបណ្ឌិតក៏បានសំណូមពរដល់យុវជនទាំងអស់ចូលរួមថែរក្សានូវរាល់បេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ និងពិភពលោក។

សូមបញ្ចាក់ថាកម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ រៀបចំឡើងដោយមានកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ ក្នុងគោលបំណងឱ្យយុវជនចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌតាមរយៈការបង្កើតកិច្ចទំនាក់ទំនងរវាងយុវជននឹងយុវជន យុវជន និងសហគមន៍មូលដ្ឋាន។ ជំរុញយុវជនឱ្យដឹងកាន់តែច្បាស់នូវសកម្មភាពគ្រប់គ្រង ថែរក្សា អភិរក្សបេតិកភណ្ឌ នេះជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយ