ពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ប្រវែង៦៦០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ កំរ៉ាស់​ ០,១៥ម៉ែត្រ​ ជេីងទេ​ ១,៥០ម៉ែត្រ​ ស្ថិតនៅភូមិស្នំប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ


ថ្ងៃពុធ ១៤កេីត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត​ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ប្រវែង៦៦០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ កំរ៉ាស់​ ០,១៥ម៉ែត្រ​ ជេីងទេ​ ១,៥០ម៉ែត្រ​ ស្ថិតនៅភូមិស្នំប្រាំពីរ​ ឃុំម៉ាក់ប្រាង្គ​ ស្រុកទឹកឈូ​ ខេត្តកំពត។

វត្តមានអញ្ជេីញចូលរួមក្នុងកម្មវិធីមានៈ​ ឯកឧត្តមលោកជំទាវ​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ កងកំលាំងទាំងបីប្រភេទ​ លោក​ លោកស្រី​ប្រធាន​មន្ទីរ​-អង្គ​ភាព​ជុំវិញខេត្ត​ លោកអភិបាលស្រុកទឹកឈូ​ ក្រុមប្រឹក្សាឃុំម៉ាក់ប្រាង្គ​ មេភូមិ​ យុវជន​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋសរុប ៣៥០នាក់។

មានមតិសំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្ដម​ ជាវ​ តាយ​ បានមានប្រសាសន៍ថា ការបេីកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះគឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត​ ដេីម្បីរួមចំណែកសំរាល​ និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ក៏ដូចជាអ្នកធ្វេីដំណេីរឆ្លងកាត់​ ដែលកន្លងមកតែងជួបនូវការលំបាក​ ម្យ៉ាងទៀត​ក៏ជាការ​ចូលរួម​ចំណែក​កែលម្អ​សោភ័ណ្ឌភាព​ក្នុង​ស្រុកទឹកឈូ​របស់យេីងផងដែរ។ ឯកឧត្ដម​ អភិបាលខេត្តបានក៏ផ្តាំផ្ញេីរដល់អាជ្ញាធរក្នុងមូលដ្ឋាន​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សា​ ការពារផ្លូវនេះដេីម្បីប្រេីប្រាស់ជាប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ។