ក្រុមចលនាស្រ្តីនិង មន្ទីរកិច្ចការនារី បានចុះសួរសុខទុក្ខ ដល់គ្រួសារស្រ្តីក្រីក្រ គ្មានទីពឹងជួបការលំបាក មានជំងឺជរា ពិកាចំនួន៦គ្រួសារក្នុងសង្កាត់ ព្រៃធំក្រុងកែប


រសៀលថ្ងៃទី១៣ ខែ សីហា ឆ្មាំ២០១៩ ក្រុមចលនាស្រ្តីនិង មន្ទីរកិច្ចការនារីខេត្តដឹកនាំលោកជំទាវដួង កែវ ចិន្តាសមាជិកកាក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានក្រុមចលនាស្ត្រី និងលោកស្រីអ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីបានចុះសួរសុខទុក្ខ ដល់គ្រួសារស្រ្តីក្រីក្រ គ្មានទីពឹងជួបការលំបាក មានជំងឺជរា ពិកាចំនួន៦គ្រួសារក្នុងសង្កាត់ ព្រៃធំក្រុងកែប ខេត្តកែបដោយបាននាំយកនូវ គ្រឿងឧបភោគបរិភោគ សំភារះប្រើប្រាស់ និងប្រាក់មួយចំនួនជូនដល់ពួកគាត់មាន៖ ក្នុងមួយគ្រួសារៗទទួលបាន អាវយឺត ០១, ភួយសំឡី ១ , សារុង ១,ក្រមា ១,ម្ស៉ៅសាប៊ូ ១ថង់,អង្ករ ២០kg,ត្រីខកំប៉ុង១ឡូ និងប្រាក់ ចំនួនៈ ៦០ ០០០៛។