សិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន


ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិកាក្រសួងបរិស្ថាន​ បានចូលរួមជាអធិបតីភាពបេីក​សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន” នៅសាលប្រជុំនៃមន្ទីរបរិស្ថានខេត្តកោះកុង​ កាលពី
ថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

សិក្ខាាលានេះ​ ធ្វេីឡេីងក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តកោះកុង ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍(National AIDS Authority) និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) ដោយមាន​ការចូលរួមពីមន្រ្តីរាជការនៃសាលាខេត្តកោះកុង និងមន្ត្រី​ឧទ្យានុរក្សនៃមន្ទីរបរិស្ថាន សរុបចំនួន ៦៤នាក់។

សិក្ខាសាលានេះ​ ធ្វេីឡើងក្នុងគោលបំណង៖
១. ដើម្បីទប់ស្កាត់ការរីករាលដាល​មេរោគអេដស៍ និងជម្ងឺអេដស៍
២. យល់ដឹងអំពីការការពារនៃការឆ្លងមេរោគអេដស៍
៣. ដាស់តឿនរំលឹកដល់មន្ត្រីទាំងអស់អំពីបច្ចុប្បន្នភាពនៃជំងឺអេដស៍ ការការពារ និងការបញ្ជៀសការឆ្លងមេរោគអេដស៍
៤. ផ្សព្វផ្សាយអប់រំបន្តដល់ប្រជាជនតាមមូលដ្ឋាន អំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍
៥. យល់ដឹងបន្ថែមអំពីតួនាទីរបស់មន្រ្តីរាជការ មន្ត្រីឧទ្យានុរក្ស ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទន្ទឹមនឹងការចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀនដែលឆ្លងកាត់ ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដោយសហការជាមួយអាជ្ញាធរប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន និងអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ។
៦. ធ្វើការប្តេជ្ញាចិត្ត បញ្ឈប់បញ្ហាជំងឺអេដស៍ និងមេរោគអេដស៍អោយបានត្រឹមឆ្នាំ២០៣០។